មេសហជីពអំពាវនាវឲ្យម្ចាស់ផ្ទះជួលជួយបញ្ចុះតម្លៃផ្ទះដល់កម្មករដែលរងផលប៉ះពាល់ពីកូវីដ១៩

0

ភ្នំពេញ៖ប្រ​ធា​ន​សម្ព័​​ន្ធស​ហជី​ព​ច​ល​នា​ក​ម្ម​ករ​ ​លោ​ក​ ​ប៉ា​​វ​ ​ស៊ី​ណា​អំពា​វ​នា​វ​ដ​ល់​ម្ចា​ស់ផ្ទះ​/​ប​ន្ទ​ប់​ជួ​ល​ មេ​ត្តា​ជួ​យ​ស​ម្រ​ប​ស​ម្រួ​ល​ប​ញ្ចុះ​ត​ម្លៃ​ដ​ល់​ប​ង​ប្អូន​ក​ម្ម​ក​រ​និ​យោ​ជិ​​ត ​ដែ​ល​ត្រូ​វ​បា​ន​ព្យួ​រ​កា​រ​ងា​រ​ ដោ​យ​សា​រ​តែ​រោ​ង​ច​ក្រ​ខ្វះ​វ​ត្ថុ​ធាតុ​ដើ​ម​ស​ម្រា​ប់​ផ្គ​ត់​ផ្គ​ង់​ច​ង្វា​ក់​ផ​លិ​ត​ក​ម្ម​ ​ហើ​យ​ក្រុ​ម​ហ៊ុ​ន​អ្ន​ក​ប​ញ្ជា​ទិ​ញ​នៅ​លើ​ពិ​ភ​ព​លោ​ក​ដ​ក​កា​រ​កុ​ម្ម៉​ង់ទិ​ញ​ប​ណ្ដា​ល​ម​ក​ពី​​ស្ថា​​​នភា​ព​រី​ក​រា​ល​ដា​ល​ជា​ស​ក​ល​នៃ​វី​រុ​ស​ ​C​O​​V​I​D​-​1​9​។

​កា​រ​អំ​ពា​វ​នា​វ​រ​ប​ស់​លោ​ក​ ប៉ា​វ​ ​ស៊ី​ណា​ ​បែ​ប​នេះ​ ​ធ្វើ​ឡើ​ង​ប​ន្ទា​ប់​ពី​មា​ន​ក​ម្ម​ករ​និ​យោ​ជិ​ត​កា​ន់​តែ​ច្រើ​ន​ ​ត្រូ​វ​បា​ន​រោ​ង​ច​ក្រ​ព្យួ​រ​កា​រ​ងា​រ​ ​ដែ​ល​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​ខ្លាំ​ង​ដ​ល់​ជីវ​​ភាព​រ​ស់​នៅ​រ​ប​ស់​ពួ​ក​គា​ត់​។​

​បើ​តា​ម​លោ​ក​ ​ប៉ា​វ​ ​ស៊ី​ណា​ ​ក​ម្ម​ក​រ​និ​យោ​ជិ​ត​ដែ​ល​ត្រូ​វ​បា​ន​​ព្យួរ​​កា​រងា​រ​ទាំ​ង​នោះ​ ​ទ​ទួ​ល​បា​ន​តែ​ ​៤​០​ ​ភា​គ​រ​យ​នៃ​ប្រា​ក់​ឈ្នួ​ល​គោ​ល​ ​គឺ​ស្មើ​នឹ​ង​ ​៧​៦​ ​ដុ​ល្លា​រ​តែ​ប៉ុ​ណ្ណោះ​ ​ហើ​យ​ស្ថា​ន​ភា​ព​ប​ច្ចុ​ប្ប​ន្ន​នេះ​ ​​បា​​​ន​ធ្វើ​ឲ្យ​ត​ម្លៃទំ​និ​ញ​គ្រ​ប់​មុ​ខ​ឡើ​ង​ថ្លៃ​ហួ​ស​ពី​កា​រ​ស្មា​ន​។​ ​ដូ​ច្នេះ​ ​បើ​សិ​នម្ចាស់ផ្ទះជួលទាំងឡាយ អាចជួយសម្របសម្រួលបញ្ចុះតម្លៃជូនកម្មករនិយោជិត បានក្នុងកម្រិតណាមួយនោះ ក៏ជាការចូលរួមរំលែកបន្ទុកចំណាយរបស់ពួកគាត់បានមួយចំណែកដែរ។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១មីនានេះថា ចំនួនតួលេខនៃការព្យួរការងារ នឹងមានការកើនឡើងជាបន្ទបន្ទាប់ទៀត ខណៈដែលអ្នកបញ្ជាទិញមួយចំនួន បានឲ្យរោងចក្រផ្អាកបញ្ជូនទំនិញទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដូច្នេះចំនួនកម្មករនិយោជិតដែលរងផលប៉ះពាល់ គឺមានចំនួនកាន់តែច្រើនឡើង។

គួរជម្រាបជូនថា បន្ទាប់ពីរកឃើញអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់មក រាជរដ្ឋាភិបាល តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធនានា បានសម្រេចប្រកាសបិទសាលារៀន ក្លឹបកម្សាន្ត រោងភាពយន្តនានា ការធ្វើពិធីជួបជុំតាមបែបសាសនាហើយចុងក្រោយគឺការប្រកាសបិទកាស៊ីណូទូទាំងប្រទេស ត្រឹមយប់ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០៕