ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលថ្នាំបាញ់ ២០ធុងនិងឧបករណ៍៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគ (40 sprayers and 20 barrels of plane cabin disinfectants )លើ យន្តហោះ ពីស្ថានទូតចិនប្រចាំកម្ពុជាដើម្បីទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19) លើវិស័យអាកាសចរស៊ីវិល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចាត់តាំងមន្ត្រី២ រូប មកទទួល ថ្នាំបាញ់ សម្លាប់មេរោគ លើ យន្តហោះចំនួន ២០ ធុងក្នុង០១ ធុងមានទឹកថ្នាំចំណុះ២៥លីត្រ និងឧបករណ៏បាញ់ថ្នាំ ចំនួន៤០គ្រឿង ពីស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សូមគួសបញ្ជាក់ថា ការផ្តល់សម្ភារៈខាងលើ ជាការឆ្លើយតបតាមការសន្យា របស់ លោកស្រី លោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាទីប្រឹក្សា នយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy ) ប្រចាំស្ថានទូតចិន ដែលបានសន្យា ផ្តល់ នូវឧបរណ៏ សម្ភារៈ និង ថ្នាំសម្លាប់មេរោគ ក្នុងឳកាស ជំនួបពិភាក្សារការងារ ជាមួយនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២០ កន្លងទៅ។
នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
បានមានប្រសាសន៏ថា ថ្នាំបាញ់ ២០ធុងនិងឧបករណ៍៤០គ្រឿង មានសារៈសំខាន់ណាស់ សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ជាព្រះទីនាំងនៃ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជានិងសម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដែលត្រូវការចាំបាច់។
នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានជូនលិខិតថ្លែងអំណរគុណដល់ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសសាមញ្ញនិងពេញសមត្ថភាពស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់នូវឧបរណ៏ សម្ភារៈ និង ថ្នាំសម្លាប់មេរោគខាងលើ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងត្រូវការជាចាំបាច់ និងនាយឧត្តមសេនីយ៍ បណ្ឌិតបានគួសបញ្ជាក់បន្ថែមថា នេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្រោមពាក្យស្លោក «មិត្តភាពដែកថែប៖ កម្ពុជា-ចិន»។
ដើម្បីទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងអនុវត្តនូវវិធានការ វាស់កំដៅយ៉ាងតឹរឹងគ្រប់មន្ត្រីថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ពេលចូលធ្វើការ និងមកដល់ក៏បានបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ អាគារធ្វើការ និងគ្រប់នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ក្នុងគោលបំណង ទប់ស្កាត់ និងការពារ ការរាលដាលមេរោគ កូវិត ១៩ (COVID 19)ដែលជាសត្រូវមើលមិនឃើញ។ចំពោះមន្ត្រីដែលបញ្ចប់បេសកម្មក្រៅប្រទេស ពេលមកដល់នឹងតម្រូវឱ្យនៅដាច់ដោយឡែក និងនៅគេហដ្ឋានចំនួន១៤ ថ្ងៃសិនមុនចាប់ផ្តើមធ្វើការ៕


