ឃាត់ខ្លួននារី លក់អនឡាញម្នាក់ ដែលផ្សព្វផ្សាយលក់ថ្នាំ គ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧និ៣០នាទី កម្លាំងនៃ នាយកដ្ឋានប្រឆាំង បទល្មេីសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានសហការជាមួយ អធិការដ្ឋានបឹងកេងកង ដោយមានការអនុញ្ញាតិ ពីអយ្យការអមសាលារាជធានីភ្នំពេញ បានអញ្ចេីញ ឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២៨ ផ្លូវ៤៣០ ក្រុមទី០២ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញមុខរបរ អាជីវកម្ម អនឡាញ ពាក់ព័ន្ធករណី ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល មកធ្វេីការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឈ្មោះ កង សម្បត្តិនី បានប្រេីប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Eva Cambodia ដេីម្បីបង្ហោះលក់ថ្នាំ Chloramine B ជាសាធារណ: នៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក ប៉ុន្ដែ ឈ្មោះ កង សម្បត្តិនី មិនទបានបញ្ជារទិញពីបរទេសមកនោះទេ ដោយសារ ខ្លួនមិនទាន់ស្នេីរសុំសិទ្ធពីក្រសួងសុខាភិបាល ហេីយក៏មិនទាន់ មានអតិថិជន បញ្ជារទិញនៅឡេីយដែរ។ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ទើប ឈ្មោះ កង សម្បត្តិនី បានឃេីញទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថាថ្នាំ ដែលខ្លួនបានបង្ហោះ ក្នុងហ្វេសប៊ុស Eva Cambodia នោះមិនបានចុះបញ្ជីរ ត្រឹមត្រូវនោះទេ ។

បច្ចុប្បន្នក្រោយពីធ្វេីការសារភាព និងទទួលការសិក្សាអប់រំ ព្រមានពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមកឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ២៥ ត្រូវបានឯកភាពពី អយ្យការសាលាដំបូងរាជធានីភ្នំពេញ អោយធ្វេីកិច្ចសន្យា និងមានការធានា ពីបងស្រី នឹងបានត្រលប់ អោយទៅលំនៅដ្ឋានវិញ តែត្រូវស្ថិតនៅក្នុងការ ឃ្លាំមើលរបស់សមត្ថកិច្ច ៕