Home សង្គម អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទកាសែត ពីវឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងយុត្តិធម៌

អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទកាសែត ពីវឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងយុត្តិធម៌

0

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងយុត្តិធម៌»។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងយុត្តិធម៌ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា វាគ្មិនចូលរួមរួមមាន៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមទាំងភាគីពាក់មួយចំនួនទៀតផងដែរ ដោយមានការសម្របសម្រួលពី លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ៕

Previous articleកម្ពុជា អាចចៀសមិនផុតពីការ ប្រកាសដាក់ក្នុងភាពអាសន្ន ប្រសិនបើអ្នកអ្នកឆ្លងកូវីដ១៩ នៅតែបន្តកើន (Video)
Next articleអធិការ​រងខណ្ឌទួលគោក ជិន រតនៈ អតីត​ជាតារាសម្តែង​ល្បីល្បាញសារថ្មីក្រោយហេតុការណ៍ឆេះផ្ទះប្រជាពលរដ្ឋ​