ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញវេលាម៉ោង ១៧:២០នាទី មានករណី អគ្គីភ័យកើតឡើង នៅចំណុចផ្ទះលក់ចាប់ហួយផ្លូវលេខ២២១សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយហេតុការណ៍នេះកើតឡើងដោយសារផ្ទុះហ្គាស់ ។
មានប្រជាពលរដ្ឋជាប់គាំងក្នុងលំនៅដ្ឋានដែលភ្លើងឆាប់ឆេះនេះ ប៉ុន្តែត្រូវបានសង្គ្រោះបាន ថ្វីបើមានបញ្ហារលាកស្រោចខ្លួន តាមរយៈកំដៅព្រះអគ្គី ។
ទោះបីជាយ៉ាងណាអ្វីដែលគេចាប់អារម្មណ៍នៅទីនេះ គេឃើញសកម្មភាពយ៉ាងល្អ របស់អតីតតារាសម្តែងតួកុន លោក ជិន រតនៈ បច្ចុប្បន្នមានមុខងារជា អធិការរងខណ្ឌទួលគោក បានចុះជួយដល់ប្រជាពលរដ្ឋក្នុងហេតុការណ៍នេះ ឆេះផ្ទះនេះ ដោយត្រូវបានអ្នកលេងបណ្តាញសង្គមលើកសរសើរយ៉ាងព្រោងព្រាតថា ពិតជាសកម្មភាពមន្ត្រីល្អ ក្នុងមូលដ្ឋាន ដែលយក ចិត្តទុកដាក់ដល់ជីវិត ប្រជាពលរដ្ឋ ជាមួយហេតុការណ៍ដែលមនុស្សទូទៅមិនចង់ពើបប្រទះ ៕