លោ​​ក ​ពេ​ជ្រ​ ​ស្រ​ស់​ ៖​ ​សម​ត្ថ​កិ​ច្ចគួ​រ​ចា​ត់​កា​រ​​ទៅ​បុ​​គ្គ​​ល​នេះ​ ​កុំ​ឲ្យ​ចំ​ប៉ី​ ​ខ្មៅ ​(​​​​យិ​ន​​​ ​​​​ហេ​ង​)​ ​ស្រែ​ក​អ​យុ​ត្តិ​ធ​ម៌

0

ភ្នំពេញ៖ ក្រោយពីបានបង្ហាញសារពាក់ព័ន្ធនឹងអ្នកកំចីប្រាក់ធនាគារ ហើយស្រែកឲ្យសម្តេច​តេជោជួយ  នឹងដៀល​ជនដែលកំចីធនាគារ​ជាមនុស្ស​ចោលម្សៀត បានធ្វើឲ្យសាធារណៈជន ខឹងសម្បារយ៉ាងខ្លាំង   ហើយមកដល់ព្រឹកនេះលោក  ​ពេ​ជ្រ​ ​ស្រ​ស់  ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា គួរតែសមត្ថកិច្ចចាត់វិធានការទៅលើ​បុគ្គលឈ្មោះ IMan-KH ដើម្បីកុំឲ្យ ​ចំ​ប៉ី​ ខ្មៅ ​(​​​​យិ​ន​​​ ​​​​ហេ​ង​)​ ​ស្រែ​ក​អ​យុ​ត្តិ​ធ​ម៌ ។​

ថ្វីបើចេញវីដេអូសុំទោស ចំពោះកំហុសខុសឆ្គងរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនពិតជាខុស ក៏ព្រោះតែ​ខ្លួនមានភាគហ៊ុនក្នុងមីក្រូហិរញ្ញវត្ថុតូចមួយ ក្តី ប៉ុន្តែរឿងនេះ មិនទាន់ចប់មិនទាន់ហើយនោះទេ​។

លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅព្រឹកនេះថា« កា​រ​សុំ​ទោ​ស​គឺ​ធ្វើបា​ន​តែ​កំ​ហុ​ស​ណា​ ​ដែ​ល​មា​ន​លក្ខ​ណៈ​ស្រា​ល​​និ​ងទ​ម្ង​ន់​កំ​ហុ​ស​មិ​ន​ស្ថិ​តនៅ​ក្នុ​ង​​ក្រ​ម​ព្រ​ហ្ម​ទ​ណ្ឌ​តែ​ប៉ុណ្ណោះ​ ​ប៉ុ​ន្តែ​​លោ​កបា​ន​សា​ង​នូ​វ​កំ​ហុ​ស​ធ្ង​ន់​ធ្ង​រ​ណា​ស់​ស​ម្រា​ប់​ជ​ន​ជា​តិខ្មែ​រ​ទូ​ទាំ​ង​​ន​គ​រ​ ​ដូ​ច្នេះ​សូម​ស​ម​ត្ថ​កិ​ច្ច​ចា​ត់​កា​រ​​តា​មផ្លូ​វ​ច្បា​ប់​ ​ដើ​ម្បី​កុំ​ឲ្យ​លោ​ក​ ​ចំប៉ី​​ខ្មៅ​ ​(​យិ​ន​ ​ហេ​ង​) ​ស្រែ​​​​ក​អ​យុ​ត្តិធ​ម៌​ចំ​ពោះ​ខ្លួ​​​ន​គា​ត់​។​ ២៦/០៣/២០២០ ៕»