ភ្នំពេញ៖ ជនសង្ស័យចំនួន ៤១នាក់ (ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង ៤១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៩នាក់ និងប្រើប្រាស់ ១២នាក់ ។
វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ៧៩,១៩ក្រាម និង៣៤កញ្ចប់តូច។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
+នគរបាល៖ ៩អង្គភាព
១/មន្ទី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤៨,៩៨ក្រាម ។ ២/បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ។ ៣/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច ។ ៤/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,០១ក្រាម ។ ៥/កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ។ ៦/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ។ ៧/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣៧ក្រាម ។ ៨/ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៩/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ២២កញ្ចប់តូច ។
+កងរាជអាវុធហត្ថ៖ ២អង្គភាព
១/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ២៧,៨៣ក្រាម ។ ២/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច ៕