ភ្នំពេញ៖ ស្របពេលដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពមួយដ៏តានតឹង ពាក់ព័ន្ធស្ថានភាពជំងកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនឱសថ Getz Pharma Cambodia បាននាំថវិកាជូនដល់គ្រូពេទ្យជួរមុខ ២៦នាក់ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ឡុង អមតៈ ដែលជា Country Manager ក្រុមហ៊ុនឱសថ Getz Pharma Cambodia
និង ក្រុមការងារបាននាំយកប្រាក់ឧបត្ថមក្រុមគ្រូពេទ្យជួរមុខចំនួន២៦នាក់ ក្នុងមួយនាក់ៗ ចំនួន១០០ដុល្លា និងមន្ទីរពេទ្យ៥០០ដុល្លា ក្នុងកិច្ចសហប្រតិបត្តិការការពារ ទប់ស្កាត់ និងដោះស្រាយបញ្ហាជម្ងឺផ្លូវដង្ហើមប្រភេទថ្មីដែលបង្ករឡើងដោយវីរុសកូវីត១៩ (Covid-19) ៕





