ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឲ្យដាក់ពាក្យ ប្រកួតប្រជែងជាសាធារណៈ ដើម្បីទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែ នៅតំបន់សម្បទានចំនួន៤ គឺក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងមណ្ឌលគិរី ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងរ៉ែ ស្ដីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណស្វែងរុករក នៅថ្ងៃទី២៣ មីនា បានឲ្យដឹងថា តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖
១.តំបន់សម្បទានស្វែងរករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ត្រពាំងទៀម ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
២.តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៤គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ទំបន់ដាច់ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៣.តំបន់សម្បទានស្វែងរករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
៤.តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគ្រៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៕