នាយករដ្ឋមន្រ្តី ប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ ចំនួន ១០០ថ្ងៃដំបូង

0

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងចេញថវិកាផ្ទាល់របស់សម្ដេច ដើម្បីចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ១០០ថ្ងៃដំបូង។

សម្ដេចតេជោបន្ថែមថា ក្នុងអំឡុងពេលចុះហ្វឹកហាត់ គ្រូពេទ្យស្ម័គ្រចិត្ត ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន ៨ម៉ឺនរៀល និងពេលចុះប្រតិបត្តិការណ៍ទទួលបាន ១៤ម៉ឺនរៀលក្នុងមួយថ្ងៃផងដែរ  ។