នាយករដ្ឋមន្ត្រី ប្រកាសមិនជម្លៀសនិស្សិតខ្មែរ ចេញពីគ្រប់ប្រទេស ដែលមានជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនជម្លៀសនិស្សិតខ្មែរ នៅគ្រប់បណ្ដា ប្រទេសដែល កើតមានជំងឺកូវីដ១៩ ដើម្បីចៀសវាងការនាំជំងឺនេះ ចូលមកចម្លងនៅក្នុងប្រទេស ក៏ដូចជាក្រុមគ្រួសារ ។

ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអង្វរដល់និស្សិតខ្មែរចំនួន ១២នាក់ ដែលត្រៀមហោះមកកម្ពុជា និងនិស្សតខ្មែរផ្សេងទៀត នៅអាមេរិក ឲ្យផ្អាកការវិលត្រឡប់មកស្រុកខ្មែរសិន និងឲ្យតស៊ូទ្រាំលំបាកបន្តិច ដើម្បីការពារកុំឲ្យនាំជំងឺមកចូលប្រទេស និងគ្រួសារ ។