ថវិកាសប្បុរសជនឧបត្ថម្ភ សម្រាប់ប្រឆាំងកូវីដ១៩ បើប្រើសល់ នឹងយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រហូតមកដល់ពេលនេះ ថវិកាដែលបានមកពីការ ឧបត្ថម្ភរបស់សប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានចំនួនជិត ៩លានដុល្លារហើយ ។

ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថវិកាដែលទទួលពីសប្បុរសជន នឹងបង្វែរទៅជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា បើសិនជាថវិកានេះប្រើប្រាស់ សល់ពីការប្រយុទ្ធប្រឆាំង ការរីករាលដាល ជំងឺកូវីដ១៩ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា នឹងនៅតែបន្តបើកទទួលជំនួយ ពីសប្បុរសជន រហូតដល់ជំងឺនេះ រលាយបាត់ពីប្រទេសកម្ពុជា  ។