ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាថា រាល់ក្រុមគ្រូពេទ្យជំនាញទាំងអស់ បើគ្មានអាវុធ និងមធ្យោបាយគ្រប់គ្រាន់ទេនោះ គឺមិនឲ្យចូលប្រយុទ្ធជាមួយជំងឺកូវីដ១៩ នោះឡើយ ។
ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកឡើងវិញថា សម្ដេចបានធ្វើការសម្រេចចិត្តត្រូវ ដែលមិនជម្លៀសនិស្សិតខ្មែរ ចេញពីទីក្រុងវ៉ូហាន ជាពិសេសមិននាំ ជំងឺចូលស្រុកខ្មែរ និងមិនបានបំផ្លាញ ទំនាក់ទំនងល្អជាមួយចិន ។