មនោសញ្ចេតនា ចិន-កម្ពុជា ប្រៀបដូចបងប្អូន ដែលមិនអាចបំបែកបាន

0

ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន បានថ្លែងថា មនោសញ្ចេតនារវាងចិន និងកម្ពុជា ប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ ។ នេះបេីយោងតាមហ្វេសប៊ុកស្ថានទូតចិន ។

កាលពីរសៀលថ្ងៃទី២៣ មីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន មកដល់រាជធានីភ្នំពេញភ្លាម ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល នៅក្រសួងសុខាភិបាល ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជម្ងឺវីរុស COVID-19 របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំអំពីស្ថានភាពបច្ចុប្បន្ន នៃជម្ងឺវីរុសក្នុងប្រទេសកម្ពុជា ។

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន បញ្ជាក់លោករដ្ឋមន្ត្រីសុខាភិបាលថា “មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ។ ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលត្រូវបានចាត់តាំង ដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជម្ងឺវីរុសនៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម” ។

ក្រុមអ្នកជំនាញបន្ថែមថា យើងទាំងអស់គ្នានឹងធ្វើការកែសម្រួលផែនការការងារ ប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗ ដែលរាយការណ៍ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជម្ងឺវីរុសCOVID-19 និងព្រមទាំងផ្តល់ជាយោបល់ ប្រកបដោយភាពណែនាំ ក្នុងកិច្ចព្យាបាលអ្នកជម្ងឺ ៕