ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៤ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺចំនួន២ រូបបានជាសះស្បើយពីជំងឺ Covid-19 ក្នុងចំណោមអ្នកជំងឺចំនួន៤រូប ។
យោងតាមសេចក្តី ជូនដំណឹង របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានយកវត្ថុសំណាកវិភាគ របស់អ្នកផ្ទុកមេរោគCovid-19 ចំនួន៤រូប នៅខេត្តត្បូងឃ្មុំ យកទៅធ្វើការពិនិត្យ នៅវិទ្យាស្ថានបាស្ទ័រកម្ពុជា ជាលទ្ធផលឃើញថា មានអ្នកជំងឺចំនួន២រូប ទទួលបានលទ្ធផលអវិជ្ជមាន (មិនមានផ្ទុកមេរោគCovid-19 គឺបានជាសះស្បើយ) ដែលបានធ្វើតេស្តចំនួន ២លើក ។បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញ បានអនុញ្ញាតឲ្យ ពួកគាត់ វិលត្រឡប់ទៅគេហដ្ឋាន របស់ខ្លួនវិញហើយ ៕