ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសឹង្ហបុរី បានអំពាវនាវបន្ថែម ដល់ប្រជាពលរដ្ឋកម្ពុជា ដែលបម្រើការងារ សិក្សា និងស្នាក់នៅប្រទេសសឹង្ហបុរី ត្រូវបំពេញបែបបទ នៃការប្រកាសព័ត៌មាន ពីសុខភាព យ៉ាងយូរ៣ថ្ងៃមុន ពេលមកសឹង្ហបុរី។
យោងតាមសេចក្តីជូន ដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំសឹង្ហបុរី ស្តីពីវិធានការបន្ថែមដើម្បីកាត់បន្ថយហានិភ័យ នៃការនាំចូលការឆ្លងវីរុសកូវីដ-១៩ មកសឹង្ហបុរី នៅថ្ងៃទី២៤ មីនានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែមិនាឆ្នាំ២០២០ វេលាម៉ោង៩:០០(ម៉ោងនៅសឹង្ហបុរី) អ្នកដំណើរទាំងអស់ ដែលជាពលរដ្ឋសឹង្ហបុរី អ្នកមានទីលំនៅអចិន្ត្រៃយ៍ នៅសឹង្ហបុរី និងអ្នកមានបណ្ណស្នាក់នៅ រយ:ពេលវែង ត្រូវបំពេញបែបបទ នៃការប្រកាសព័ត៌មាន ពីសុខភាព យ៉ាងយូរ៣ថ្ងៃមុន ពេលមកសឹង្ហបុរី។
អ្នកដំណេីរដែលមិនបានប្រកាសព័ត៌មាន អំពីសុខភាពជាមុន អាចបំពេញការប្រកាសព័ត៌មាន អំពីសុខភាពពួកគេ នៅពេលមកដល់សិង្ហបុរី នៅប៉ុស្តិ៍ត្រួតពិនិត្យ ប៉ុន្តែគ្រាន់តែត្រូវចំណាយពេលយូរ ៕