Chelsesa មានផែនការថ្មីមួយទៀតចាយលុយ ២០០លានផោនទិញកីឡាករចំណូលថ្មីពីអ៊ីតាលីជាច្រើននាក់

0

តាមការអះអាងរបស់កាសែតអង់គ្លេស The Sunsports នៅថ្ងៃសុក្រនេះបានសរសេរថាក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard បានបង្ហាញមហិច្ឆិតាមួយថ្មីទៀតហើយដើម្បីនាំយកកីឡាករចំណូលថ្មីពីលីកកំពូលអ៊ីតាលីដល់ទៅ៣រូបមករួមក្លឹបនាពេលខាងមុខ។

រដូវក្តៅនេះលោក Lampard បានទទួលភ្លើងខៀវពីក្លឹបរួចហើយក្នុងការចំណាយលុយប្រមាណជា២០០លានផោនក្នុងការចចារនាំយកកីឡាករគោលដៅ៣រូបពីលីកអ៊ីតាលីដោយក្នុងនោះមានអ្នកចាំទីម្នាក់ខ្សែបម្រើម្នាក់និងខ្សែប្រយុទ្ធម្នាក់ផង។

ទោះបីជាមិនទាន់អាចបញ្ជាក់ច្បាស់ថាក្លឹបនឹងអាចមានសិទ្ធក្នុងការទៅលេង Champion League ឡើយរដូវកាលក្រោយប៉ុន្តែខ្លួនសង្ឃឹមថានឹងអាចនាំយកកីឡាករខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter Milan កីឡាករអ្នកចាំទី Gianluigi Donnarumma ពី AC Milan និងខ្សែបម្រើ Miralem Pjanic ពី Juventus ឲ្យបាន៕

ប្រែសម្រួល៖Lee