ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានចេញមុខប្រតិកម្ម នៅថ្ងៃទី១៨ មីនានេះថា ព័ត៌មានអំពីគ្រោះថ្នាក់ របស់សម្ដេចនោះ ជាព័ត៌មានមិនពិត មានចេតនាអាក្រក់ ខណៈសម្ដេចសុខសប្បាយ ជាធម្មតាទេ។
សម្ដេច ទៀ បាញ់ បានសរសេរលើហ្វេសប៊ុកថា “សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ព័ត៌មានអំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។ ខ្ញុំសុខសប្បាយជាធម្មតាទេ សូមបងប្អូនជ្រាបជាព័ត៌មាន” ៕

