ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល មិនទាន់អាចប៉ាន់ស្មាន ចំពោះអ្នកឆ្លងជំងឺ កូវីដ-១៩ មានចំនួនប៉ុន្មាននាក់នោះទេ សម្រាប់ប្រជាជន នៅក្នុងប្រទេសកម្ពុជា អាចនឹងមានករណីចម្លង ពីបុគ្គលទៅសមាជិកគ្រួសារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ-១៩ នាព្រឹកថ្ងៃទី១៨ ខែមី នា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា “យើងមិនអាចប៉ាន់ប្រមាណ ចំពោះអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាថា ប៉ុន្មាននោះទេ ព្រោះថាអ្នកឆ្លងជំងឺនេះ ភាគច្រើនឆ្លងពីខាងក្រៅប្រទេស មានចំនួនច្រើនករណីហើយ។យើងគិតជាបឋមនឹងអាច មានការចម្លងពីបុគ្គលដល់ ក្រុមគ្រួសារជាបឋម” ។