ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិង ទិសដៅការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” និង “បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩”ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ដី៤០ហិកតា ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង រៀបចំឲ្យជនជាតិវៀតណាម ឡើងមកលើទឹកមករស់នៅនោះ ចាក់ដីបំពេញបាន ២០ហិកតាហើយ។
សូមជម្រាបថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចបង្កើតតំបន់ថ្មីមួយ ដែលមានទំហំដីប្រមាណ ៤០ហិកតា ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យអ្នកដែលត្រូវបម្លាស់ទីចេញពីដងទន្លេ ចូលទៅរស់នៅ។ ការបម្លាស់ទីនេះ បង្កឱ្យមានមានរិះគន់យ៉ាងខ្លាំង លើបណ្តាញសង្គមនានា ថា «អាជ្ញាធរខ្មែរ កាត់ដីឲ្យជនជាតិវៀតណាមពីព្រោះ អ្នកដែលត្រូវបម្លាស់ទីចេញពីទន្លេ គឺជាជនជាតិវៀតណាម» ៕