ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានលើកឡើងថា ពិធីបុណ្យទន្លេលើកទី៦ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ មីនា នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យយ៉ាង ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិត ៣០ម៉ឺននាក់ ចូលរួមកម្សាន្តសប្បាយ ។
ក្នុងពិធីបិទបុណ្យទន្លេ កាលពីថ្ងៃទី ១៥ មីនា លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យភ័យខ្លាចចំពោះបញ្ហាជំងឺកូវីដ១៩ ទោះបីជាជំងឺនេះជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាក៏អាចព្យាបាល ជាសះស្បើយវិញបានដែរ ។
ក្នុងចំណោមប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកម្សាន្តប្រមាណជិត ៣០ម៉ឺននាក់ មានភ្ញៀវបរទេសប្រមាណ ១៣០០នាក់ ដោយនៅថ្ងៃទី១ ទទួលបានជាង ៣ម៉ឺននាក់ នៅថ្ងៃទី២ ជាង១០ម៉ឺននាក់ និងនៅថ្ងៃបិទបញ្ចប់ ទទួលបានប្រមាណជាង ១៦ម៉ឺននាក់ទៀត ៕