ភ្នំពេញ៖ ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប ង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ២២ករណី ទូទាំងប្រទេស នៅ ថ្ងៃទី ១៥ ខែមីនា ។ ក្នុងចំណោម ជនសង្ស័យ ទាំង៤០នាក់មានមុខសញ្ញា ជួញដូរ គ្រឿងញៀនចំនួន២៧នាក់ និងប្រើប្រាស់២៧នាក់ ។
វត្ថុតាងដែលចាប់យក សរុបក្នុង ថ្ងៃទី១៥ ខែមីនា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៩៧,៨២ក្រាម និង១១កញ្ចប់តូច។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
១ / មន្ទី៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៦នាក់ ចាប់យកIce ១២,៦៦ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១៦២,៩៦ក្រាម។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។
៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,៤៨ក្រាម។
៦ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៨ក្រាម។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៧ក្រាម។
៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច៕