ភ្នំពេញ៖ ជនសង្ស័យចំនួន៤៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៨ករណីទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង១០៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៧៨នាក់ និងប្រើប្រាស់៣១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ៥៨,៦៥ក្រាម និង១៦កញ្ចប់តូច។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,០៨ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២កញ្ចប់តូច។
៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៦៥ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១២ក្រាម។
៦ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។
៧ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤៦,២០ក្រាម។
៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៦ក្រាម។
១០ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ៨កញ្ចប់តូច៕