Home សង្គម ក្នេងប្រុសអាយុ ១០ឆ្នាំម្នាក់ ត្រូវដំរីចាប់បោកផ្ទប់គល់ឈើស្លាប់​ យ៉ាងអាណោចអាធ័ម

ក្នេងប្រុសអាយុ ១០ឆ្នាំម្នាក់ ត្រូវដំរីចាប់បោកផ្ទប់គល់ឈើស្លាប់​ យ៉ាងអាណោចអាធ័ម

0

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ បាត់បង់ជីវិត គ្រាដែលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីត្រូវដំរីចាប់បោកផ្ទប់គល់ឈើយ៉ាងដំណំ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ហៀក ជីវ: ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្រៅ ជាសិស្ស មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។ ចំណែកម្ចាស់ដំរី ឈ្មោះ ខៃ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភ្នំពេញ បានជួលឲ្យ ម៉ដំរី ឈ្មោះ ប៊ុនរឿង ផ្លាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ជាអ្នកមើលថែ រីឯដំរីឈ្មោះ បុក ម៉ាយ ឈ្មោល មានអាយុ៣២ឆ្នាំ។

បើយោងតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ប៊ុនរឿង ផ្លាល បាននាំក្មេងរងគ្រោះ ជិះម៉ូតូជូនទៅកន្លែងចងដំរីដើម្បីឲ្យក្មេងយកម៉ូតូត្រឡប់ទៅភូមិវិញ។ គ្រាដែលជិះម៉ូតូទៅដល់ ដំរីក៏បានស្ទុះចាប់បោកក្មេងប្រុស ទៅនឹងគល់ឈើ។ ឃើញសភាពរបួសធ្ងន់ធ្ងរពេក ម៉ដំរីក៏បានលើកក្មេងរង្គ្រោះ ដាក់ម៉ូតូដឹកទៅពេទ្យបង្អែកខេត្ត។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព រួចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

 

Previous articleកងទ័ពកម្ពុជា-ចិនជាង៣ពាន់នាក់កំពុងធ្វើសមយុទ្ធរួមគ្នានៅក្បែរព្រំដែនវៀតណាម
Next articleថ្ងៃ១៤ មីនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ២៨ករណីឃាត់ខ្លួន​ជនសង្ស័យ ​៤៨នាក់