នាយករដ្ឋមន្ត្រី៖ គ្មានភាពចាំបាច់ណាមួយ ដែលត្រូវលាក់បាំងពី ជំងឺកូវីដ១៩នោះទេ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលគ្មានភាពចាំបាច់ត្រូវលាក់បាំង ពីជំងឺកូវីដ១៩នោះទេ ។

ការលេីកឡេីងរបស់សម្ដេចតេជោ ធ្វេីឡេីងស្របពេលដែល  ប្រទេសកម្ពុជារកឃេីញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៧ករណីហេីយ ក្នុងនោះមានមួយករណីបានជាសះស្បេីយ​ និងត្រឡប់ទៅប្រទេសវិញ ។ 

ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅ​ខេត្តបាត់ដំបង នៅទី១៤ ខែមីនា ឆ្នាំ​២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានសុំអភ័យទោសចំពោះស្ថានទូតបរទេសប្រចាំកម្ពុជាខ្លះដែលស្នើសុំឲ្យយកជនជាតិរបស់គេមកដេកនៅសណ្ឋាគារផ្កាយ៥នៅភ្នំពេញ តែកម្ពុជាមិនអាចធ្វើដូច្នេះបានឡើយ។

ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបបួលអ្នកនិយាយថា រាជរដ្ឋាភិបាលលាក់បាំងព័ត៌មានករណីជំងឺកូវីដ១៩ ស្បថដាក់ជីវិតផងដែរ ៕