ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា សម្ដេចមិនអាចធ្វេីតាមជម្រេីស និងការស្នេីសុំរបស់ទូតមួយ ដែលមានពលរដ្ឋត្រឹមពីរបីនាក់ ហេីយបោះបង់ប្រជាពលរដ្ឋកម្ពុជាជាង ១៦លាននាក់នោះឡេីយ។
ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នៅទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ ពីបណ្តាស្ថានទូតមួយចំនួន ចំពោះការបដិសេធមិនឲ្យ អ្នកដំណើរលើនាវាចត នៅកំពង់ចាម មកស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញ។
សម្តេចតេជោបន្ថែមថា អ្នកដំណើរលើនាវាទេសចរណ៍ នៅកំពង់ចាម ខុសពីអ្នកដំណើរលើនាវា Westerdam នៅព្រះសីហនុ ដោយសារអ្នកលើនាវានោះមិនមានជំងឺកូវី១៩ឡើយ។
ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី លេីកឡេីងថា មានមន្ត្រីទូតមួយព្រមានអភិបាលខេត្តកំពង់ចាមថាអ្នកលើនាវាអាចធ្វើបាតុកម្ម ដោយសារមិនឲ្យពួកគេទៅដេកនៅសណ្ឋាគារលំដាប់ផ្កាយ ៕