ភ្នំពេញ៖ក្នុង ពិធីបើកបុណ្យទន្លេលើទី៦ នៅ ក្នុង ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងដាក់ប្រទេសអ៊ីរ៉ង់ក្នុងបញ្ជី នៃ ការផ្អាកការ ធ្វើដំណើរ រយៈពេល៣០ថ្ងៃ ផងដែរព្រោះប្រទេសនេះមានករណីឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ក្នុងចំនួនច្រើន។
ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាម ផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនានេះតទៅ ដើម្បីទប់ស្កាត់បន្ទាន់ នូវការចម្លងនាំចូលវីរុសកូរ៉ូណា (Covid-19) មកក្នុងប្រទេសកម្ពុជា ៕