ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ឲ្យដឹងថា លទ្ធផលតេស្តលើកូនបុរសជនជាតិ កាណាដាអាយុ៤៩ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩នោះ គឺ អវិជ្ជមាន គិតត្រឹមម៉ោង១២:៣០នាទី នៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ។
ក្រសួងសុខាភិបាលអំពាវនាវសូមបងប្អូនរក្សាភាពហ្នឹងនរ កុំភ័យពេក ការបារម្ភលើសុខភាពជាការត្រឹមត្រូវ ក៏ប៉ុន្តែ យើងត្រូវយល់ដឹងថា មិនទាន់មានករណីឆ្លងនៅក្នុងសហគមន៌នៅឡេីយទេ។ មានតែករណីនាំចូលលើជនបរទេសផ្សេងៗ ហើយនិងការឆ្លងពីបុគ្គលជនជាតិជប៉ុន មកបុគ្គលជនជាតិខ្មែរ អាយុ៣៨ឆ្នាំតែម្នាក់ ប៉ុណ្ណោះនៅខេត្តសៀមរាប ដែលគាតមានសុខភាពធម្មតាបច្ចុប្បន្ននេះ គិត្រឹមម៉ោងនិងថ្ងៃខែឆ្នាំខាងលើនេះ។ ក្រុមការងារកំពុងបន្តកិច្ច ការសំខាន់ៗទៀតយ៉ាងសកម្ម ហើយក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាព ទៅ សាធារណជនបន្ថែមទៀត បើមានការវិវត្តន៌ថ្មីណាមួយ។
ករណីឆ្លងជំងឺ COVID-19 សរុបចំនួ ន ៧ ករណី រួមមាន៖
– ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
– ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ សុខភាពល្អ នៅសៀមរាប
– ជនជាតិអង់គ្លេស (ស្រី២ករណី ប្រុស១ ករណី) ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ ក្នុងនោះ១ ករណី ជនជាតិកាណាដា នៅភ្នំពេញ
និង១ករណីទៀត ជនជាតិ បែលហស្សិក នៅភ្នំពេញ។
សូមរំលឹកផងដែរ ថា ក្នុងចំណោម៧ករណីនេះ ៦ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ ជាមួយជនជាតិជប៉ុន។ប្រទេសកម្ពុជាមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ៕