ក្រសួងអប់រំ បង្កើតកម្មវិធីសិក្សា តាម​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់​ជួយ​សិស្ស ​ដែលផ្អាក​ការ​សិក្សា​បណ្ដោះអាសន្ន​ ដោយសារជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សាមួយដែលមានឈ្មោះថា ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដោយឥតគិតថ្លៃ លើមុខវិជ្ជាឯកទេសចំនួន៦ ដែលអាចឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ អាចសិក្សាដោយខ្លួនឯងបាន នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិករបស់ក្រសួង។មុខវិជ្ជាឯកទេសទាំង៦ រួមមាន៖ គណិតវិទ្យា ប្រវិត្ដិវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី១៣មីនឆនេះបានឲ្យដឹងថា ការបង្កើតកម្មវិធីថ្មីនេះឡើង គឺដើម្បីជាជំនួយដល់ការសិក្សា ដល់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលបានផ្អាកការសិក្សា ជាបណ្ដោះអាសន្ន នៅគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាសម្រាប់សិស្សានុសិស្សដទៃទៀត ដែលមានបំណងទទួលការបំប៉នបន្ថែម ៕