ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់(ស្រី២នាក់)បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១១ មីនា ឆ្នាំ២០២០ និងបង្កឲ្យមានមនុស្សរបួសធ្ងន់ ៥នាក់ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៨នាក់ នៅថ្ងៃទី១១ មីនា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៥លើក ៕