លោក ពេជ្រ ស្រស់ ស្នើឲ្យសមត្ថកិច្ចរូតវាំងននខ្មៅ យកជនបង្កផ្តន្ទាទោស ករណី​ស្ត្រីលោតពីខុនដូ​សម្លាប់ខ្លួនពាក់ព័ន្ធស្នេហាជាមួយឧកញ៉ាជំនួញល្បី​

0

ភ្នំពេញ៖ លោ​ក​ ពេ​ជ្រ​ ​ស្រ​ស់​ ​ប្រ​ធា​ន​គ​ណ​ប​ក្ស​យុ​វ​ជ​ន​ក​ម្ពុ​ជា​នៅ​ថ្ងៃ​ទី​១២​ ​ខែ​ ​មី​នា​នេះ​ ​បា​ន​ស្នើសុំ​ស​ម​ត្ថ​កិ​ច្ច​ស្រា​វជ្រា​វ​ស្វែ​ង​រ​ក​មូល​ហេ​តុ​ដែ​ល​ឈា​នដ​ល់​មា​ន​នា​រី​ម្នាក់​លោ​ត​ពី​លើ​ខុ​ន​ដូ​រ​ស្លាប់​ដោ​យ​មា​ន​កា​រ​ពា​ក់​ព័​ន្ធរឿ​ង​រ៉ា​វ​ស្នេ​ហា​ជា​មួ​យ​ឧ​ក​ញ៉ា​ ​លា​ង​ឃុន​អ​គ្គ​នា​យ​ក​ក្រុ​ម​ហ៊ុ​ន​ ​ជី​បម៉ុ​ង​ ​គ្រុ​ប​ ​ឲ្យ​បា​ន​ច្បា​ស់​លា​ស់​ដើ​ម្បី​បំ​បា​ត់​ច​ម្ង​ល់ម​ហា​ជ​ន​និ​ង​វែ​ក​មុ​ខ​អ្ន​ក​ធ្វើឲ្យ​នា​រី​ស្លា​ប់​នោះ​ម​ក​ទ​ទួ​ល​ទោ​ស​តា​ម​ច្បា​ប់ក​ម្ពុ​ជា​។​

​លោ​ក​ ​ពេ​ជ្រ​ ​ស្រ​ស់​ ​បា​ន​ស​រ​សេ​រ​លើ​គេ​ហ​ទំ​ព័​រ​ហ្វេ​ស​ប៊ុ​ក​ថា​”​ក​រ​ណី​នា​​រី​ម្នាក់​លោ​ត​ពី​លើ​ខុ​ន​ដូ​រ​ស្លា​ប់​ដោយ​មា​ន​ត​ម្រុ​យ​ភ្ជា​ប់​​​ពា​​​ក់​​​​​​​ព័​​​ន្ធជា​​​មួ​​​យ​​នឹ​​​ង​​​ឧ​​​ក​​ញ៉ា​​​ម្នា​​​ក់​​​នោះ​​គឺ​​​ស​​​ម​​ត្ថ​កិ​​ច្ច​គួ​រ​រូ​ត​វាំ​ង​ន​ន​ខ្មៅ​ឲ្យ​បា​ន​ដើ​ម្បី​ព​ង្រឹ​ង​កា​រ​អ​នុ​វ​ត្ត​ច្បាប់​ក​ម្ពុ​ជា​ស​ម្តី​ម​នុ​ស្ស​មុន​ស្លា​ប់​ ​គឺ​ជា​ស​ម្តី​ ​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​ខ្លាំ​ងណា​ស់​ ​ដូ​ច្នេះ​ខ្ញុំ​​ស្នើ​សុំ​ស​ម​ត្ថ​កិ​ច្ច​ស្រា​វ​ជ្រា​​វស្វែ​​ង​រក​​មូ​លហេ​តុ​ ​ដែ​ល​ឈា​ន​​ដ​ល់​មា​ន​នារី​ម្នា​ក់​លោ​ត​ពី​លើ​ខុ​ន​ដូ​រ​ស្លា​ប់​ឲ្យបា​ន​ច្បា​ស់​លា​ស់​ដើ​ម្បី​បំ​បាត់​ច​ម្ង​ល់​ម​ហា​ជ​ន​និ​ង​វែ​ក​មុ​ខអ្ន​ក​ធ្វើ​ឲ្យ​នា​រី​ស្លា​ប់​នោះម​ក​ទ​ទួ​ល​ទោ​ស​តាម​​ច្បាប់​​កម្ពុ​ជា​យើ​ង​”​។​

របាយការណ៍ដែលខាងអង្គភាពយើង​ទទួលបាន ឲ្យដឹងថា ស្រីស្រស់ដែលលោតសម្លាប់ខ្លួន មានឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហាញវីដេអូមួយចំនួនពាក់ព័ន្ធលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប មុនពេលដែលនាងបានសម្រេចចិត្ត លោតសម្លាប់ខ្លួន ។​

ករណី​លោតពីលើអគារខុនដូមួយកន្លែង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានកើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​។​

ស្នេហាដែលផ្អែមល្ហែម វាបានក្លាយទៅជារឿងល្វីងជូរចត់ ក្រោយបង្ខំឲ្យស្រីស្រស់ខាងលើ យកកូនចេញ ដែលកំពុងពរក្នុងពោះ ៧ខែទៅហើយនោះ ។
ក្នុងវីដេអូឃ្លិបរបស់ ឃុន ស្រីស្រស់ ប្រើគណនីហ្វេសប៊ុកឈ្មោះ «sri nika »បានសរសេរកាលពីថ្ងៃទី​៨ មីនា ឆ្នាំ២០១៩ ថា «តាំងពីលោកឧកញ៉ាលាងឃុនឲ្យខ្ញុំយកកូនចេញ 7 ខែមកខ្ញុំមានជំងឺជាប់ខ្លួនរហូតសុំលោកមកជួយដោះស្រាយផងកុំដោះស្រាយម្ដងពីរបីម៉ឺន សុំបងប្អូនជួយស៊ែរផង» ។​
នៅថ្ងៃទី​៩ មីនា ឆ្នាំ​២០២០ នាងបានសរសេរដោយភ្ជាប់រូបលោកឧកញ៉ា លាង ឃុន បន្តថា«នាងខ្ញុំសុំ​សួ​រ​ទៅ​ប​ង​ប្អូ​ន​ទាំង​អ​ស់​គ្នា​មួ​យ​សុំ​ឆ្លើ​យ​នឹ​ង​សំ​ណួ​រ​ខ្ញុំ​នៅ​បា​ន​អ​ត់​តើ​អ្ន​ក​ទាំ​ង​អ​ស់​គ្នា​មា​ន​ដែ​ល​បា​ត់​ប​ង់​មនុ​ស្ស​ដែ​ល​ខ្លួ​ន​ឯ​ង​ស្រ​ឡា​ញ់​ជា​ទី​បំ​ផុត​អ​ត់​ដូ​ច​ជា​ខ្ញុំ​នៅ​ពេ​ល​​​ម​​​នុ​​​ស្​​ប្រុស​​ពេ​​​ល​​​ត្រូ​​​វ​​កា​​​រ​ស​​​ប្បា​​​យ​​លែ​​​ង​​​ច​​ង់​​​ខ្វ​​ល់​​​ពី​អី​​​ល​​គិ​​​ត​​​ច​​​ង់​​តែ​ឲ្យ​​​ខ្លួ​​​ន​​ឯ​​​ង​​​ស​​​ប្បា​យ​​បើ​​​ពា​​​ក្យ​ ​លួ​ង​លោ​ង​គ្រ​ប់​យ៉ាង​តែ​ចុ​ង​ក្រោ​យ​ពេ​ល​ដែ​ល​យើ​ង​ធ្វើ​តាម​​ហើយ​ទុក​យើ​ង​ដូ​ច​ជា​សំ​រា​ម​ ​បើ​សិ​ន​ជា​ប​ង​មិ​ន​ម​ក​មា​ន​កូ​ន​ជាមួ​យ​នឹ​ង​ខ្ញុំ​ទេ​ខ្ញុំ​ក៏​មិ​ន​មា​ន​រឿ​ង​អី​.​ ​សុំ​ប​ង​ប្អូ​ន​ជួយស៊ែរផង???» ។

នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ វិញនាងក៏បានចេញវីដេអូឃ្លិប នឹងបង្ហាញនូវខេមសិន ថា«ខ្ញុំ​មិ​ន​នឹ​ក​ស្មា​ន​ថាបា​ន​ម​ក​ជួ​បម​នុ​ស្ស​ដូ​ច​ប​ង​ចឹ​ងសោះ​ប​ង​អើ​យ​ប្រ​ព​ន្ធ​តេ​ម​កខ្ញុំ​ទៀ​​តទោះជាខ​ល​ម​ក​អ​ង្វ​រ​យ៉ាង​ណា​ក៏​ខ្ញុំ​មិ​ន​សុខ​ចិ​ត្ត​ដោ​យ​សារ​តែ​ខ្ញុំ​បា​ត់​ប​ង់កូ​ន​មួ​យ​ហើ​យ​ខ្ញុំសុំ​សួ​​រ​ប​ង​មួ​យប​ង​មា​ន​ដែ​ល​គិ​ត​ឃើ​ញដ​ល់​ពេ​ល​ដែ​ល​ខ្ញុំពោះ​ធំ​ទេ​និ​យា​យ​ទៅពិ​បា​ក​ដែ​រ​ពួ​ក​ជន​ជា​តិ​វៀ​ត​ណា​ម​ពិបា​ក​ទុ​ក​ចិ​ត្ត​ណា​ស់​ ​?​?​ឥឡូ​វ​គេ​មា​ន​លុ​យ​ទៀ​ត​គេ​ច​ង់​ធ្វើ​អី​​ក៏​បា​នដែ​រ​។​យើ​ង​មិ​ន​ឈ្នះ​គេ​ទេ​ ​សុំ​ ​ប​ងប្អូ​ន​ជួ​យ​ស៊ែ​រ​ផ​ង​?​?​?​@​t​​vt​​b» ។​

មុនសម្លាប់ខ្លួនពោលគឺនៅយប់មិញ ថ្ងៃទី​១០ ខែមីនា​​ ឆ្នាំ​​​២​០​២​០​ បាន​ឲ្យ​ដឹ​ង​ថា​«​លោ​កឧ​ក​ញ៉ា​លា​ង​ឃុន​ខ្ញុំ​សុំ​ផ្ដាំ​ផ្ញើ​ទៅ​លោក​លោ​ក​ក៏​មា​ន​កូន​ប្រុ​ស​បើ​ពេ​ល​នោះ​លោ​កសុ​ខ​ចិ​ត្ត​ទុ​ក​ឲ្យ​ខ្ញុំ​​ទុ​កកូ​​ន ​ ​7​ ខែ​ហ្នឹ​ង​ជី​វិ​ត​ខ្ញុំ​អ​ត់​ដ​ល់​ថ្នា​ក់​ហ្នឹ​ង​ប្រ​យ័​ត្នប្រ​យ័​ត្ន​កាំ​ពា​រ​នឹ​ង​ធ្លា​ឯ​ង​ទៅ​វា​លា​ង​ឃុន​​ព្រោះអី​លុ​យ​លា​ង​ឃុ​ន​ឥ​ឡូ​វ​ច្រើ​ន​ណា​ស់​មិ​ន​អា​ច​ធ្លា​ក់​ងា​យ​ទេ​ប្រ​យ័​ត្ន​តើ​ថ្ងៃណា​មួ​យ​ឡា​ន​បុ​ក​ញ័​រ​បា​ត់​ទៅ​ណាគ្រា​ន់​តែ​ប្រា​ប់​លោ​ក​ឧ​ក​ញ៉ា​លា​ង​ឃុ​ន​ខ្ញុំ​សុំ​ផ្ដាំផ្ញើ​ទៅ​លោ​ក​លោ​ក​ក៏​មា​ន​កូ​ន​ប្រុ​ស​បើ​ពេ​ល​នោះ​លោ​ក​សុ​ខ​ចិ​ត្ត​ទុ​ក​ឲ្យ​ខ្ញុំ​ទុ​ក​កូ​ន ​7​ ​ខែ​ហ្នឹ​ង​ជី​វិ​ត​ខ្ញុំ​អ​ត់​ដ​ល់​ថ្នា​ក់​ហ្នឹ​ង​ប្រ​យ័​ត្ន​ប្រ​យ័​ត្ន​កម្មពារ​នឹ​​​​ង​ធ្លា​ក់​ទៅ​លើ​លោក​ឯ​ង​ទៅ​វា​លា​ង​ឃុ​នព្រោះ​អី​លុ​យ​លា​ង​ឃុ​ន​ឥ​ឡូ​វ​ច្រើ​ន​ណា​ស់​មិ​ន​អា​ច​ធ្លា​ក់ងា​យ​ទេ​ប្រ​យ័​ត្ន​តើ​ថ្ងៃ​ណា​មួ​យ.​ ​ឡា​ន​​បុ​កញ័​រ​​បា​ត់ទៅ​ណា​គ្រា​ន់​​តែ​ប្រា​ប់​ ​សុំ​បង​ប្អូ​ន​ជួ​យ​ស៊ែ​រផ​ង​?​?​?​» ។​

ក្នុងថ្ងៃដដែលនាងបានសរសេរថា «ឯណាពាក្យថាស្រលាញ់??????» ។ ការសរសេរពាក្យនេះបានភ្ជាប់រូបលោក លាង ឃុន និង វីដេអូនាងពរពោះ ។​ ក្រោយមកទៀត ពោលគឺមុនសម្លាប់ខ្លួននាងបានសរសេរថា «កូនម៉ាក់កូនចិត្តឃើញពន្លឺថ្ងៃហើយហេតុអ្វីក៏មានអាចង្រៃមកបំផ្លាញយើងពីរនាក់???❤️❤️❤️❤️❤️❤️❤️❤️❤️❤️» ។​

បញ្ជាក់ផងដែរថា មកដល់ពេលនេះ គណនី អាខោនខាងលើ ត្រូវបានគេហែកយក និងកំទេចចោល ដោយមិនអាចបើកដំណើរការនោះទេ ៕

ទស្សនា វីដេអូឃ្លិបនាងបានចោទប្រកាន់ដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=kET4qTIYOlc&feature=emb_title