Home សង្គម ជយោ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

ជយោ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

0

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា សមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination – Heritage (International)។

គេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើងព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។

គួរបញ្ជាក់ថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)៕

Previous articleឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​ព្រមាន​ដាក់​វិន័យ​អធិការ​ខណ្ឌ ដែលបណ្តោយ​ឲ្យ​កើតមាន ​បទល្មើស​គ្រឿងញៀន ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​
Next articleលោក ពេជ្រ ស្រស់ ស្នើឲ្យសមត្ថកិច្ចរូតវាំងននខ្មៅ យកជនបង្កផ្តន្ទាទោស ករណី​ស្ត្រីលោតពីខុនដូ​សម្លាប់ខ្លួនពាក់ព័ន្ធស្នេហាជាមួយឧកញ៉ាជំនួញល្បី​