អ្នកជំនាញសុខាភិបាលប្រាប់ពលរដ្ឋកុំឲ្យខ្លាច COVID-19 តែត្រូវជំងឺផ្លូវដង្ហើមនិងជំងឺផ្សេងៗ

0

ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន បាននាំគ្នាផ្អើលភ័យខ្លាច ពីជំងឺកូវីដ១៩ តែអត់នាំគ្នាភ័យខ្លាច ពីជំងឺផ្លូវដង្ហើម ដែលក្នុង១ឆ្នាំ មានអ្នកកើតជំងឺផ្លូវដង្ហើម ជាង២លាននាក់ នៅទូទាំងប្រទេស។

ក្នុងកិច្ចពិភាក្សាស្ដីពី”សារព័ត៌មាន ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ”នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា “ឥឡូវនាំគ្នាភ័យរឿង COVID-19  ដែលមានតែ១ករណី ឬ២កណី ឥឡូវមានករណីទី៣។ប៉ុន្តែយើងក្រឡេកមើល នៅក្នុងសន្និបាត ក្រសួងសុខាភិបាលកន្លងទៅនេះ ទើបបញ្ចប់ កាលពីថ្ងៃទី៣ដល់ទី៤ ខែមិនា កន្លងទៅនេះ បានបង្ហាញច្បាស់ណាស់ នៅក្នុងសៀវភៅសន្និបាតមានមនុស្ស២លាននាក់ជាង”។

លោកស្រីសង្កត់ធ្ងន់ថា ទន្ទឹមនឹងការគិតភ័យខ្លាចពីជំងឺ COVID-19 តែប្រជាពលរដ្ឋ ត្រូវនាំគ្នាគិតពីបញ្ហាជំងឺផ្សេងៗទៀត ឲ្យបានច្រើនផងដែរ៕