កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី១១ខែមិនានេះបាសរសេរថាការប្រកួតជើងទី២ដែលជាក្តីសង្ឃឹមតែមួយគត់ដើម្បីរក្សាតំណែងជើងឯករដូវកាលចាស់របស់ខ្លួនរបស់ Liverpool នោះកំពុងបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភខ្លាំងបំផុត។
ទោះបីជាការប្រកួតនឹងធ្វើឡើងនៅក្នុងទឹកដី Anfield ក៏ពិតមែនប៉ុន្តែចុងក្រោយនេះលោក Jurgen Klopp បានធ្វើការលើកឡើងគួរឲ្យចាប់អារម្មណ៍មួយថាអ្វីដែលលោកព្រួយបារម្ភបំផុតនោះគឺថានឹងមានការប្រើប្រាស់ល្បិចនិងយុទ្ធសាស្ត្រអាក្រក់ណាមួយពីសំណាក់ក្រុម Atletico Madrid ដែលបាននាំមុខមួយគ្រាប់១ទៅហើយកាលពីជើងទី១នោះ។
លោក Klopp ក៏បានលើកឡើងផងដែរអំពីឧទាហរណ៍ដែលធ្លាប់មានកាលពីប្រកួតលើកទី១ដែល Sadio បានទទួលរងពិន័យទាំងដែលលោកបានជឿជាក់ថាវាមិនមែនជាកំហុសនោះឡើយថាវានឹងអាចកើតឡើងម្តងទៀតបែបនេះនៅក្នុងការប្រកួតជើងទី២ដែលនឹងត្រូវធ្វើឡើងនៅវេលាម៉ោង៣ព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះជាមិនខាន៕
ប្រែសម្រួល៖Lee