ជំនួប ព្រះខ័នរាជស្វាយរៀង ជាមួយ Than Quang Ninh នឹងមានការពិនិត្យសុខភាព

0

ភ្នំពេញ៖ នៅក្នុងការប្រកួតពានរង្វាន់ AFC CUP ឆ្នាំ 2020 ពូល G រវាង ព្រះខ័នរាជស្វាយរៀង ជាមួយ Than Quảng Ninh Football Club នាម៉ោង ៦ ល្ងាច ថ្ងៃ ពុធ ទី ១១ ខែ មីនា ឆ្នាំ ២០២០ ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

យោងតាមវេជ្ជបណ្ឌិតពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី នឹងមានការត្រួតពិនិត្យសុខភាពចំនួន ៤ ទីតាំងក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីតាំងទាំង៤ គឺខាងក្រោមពីរដែលមានច្រកអ្នកសារព័ត៌មាន និងអ្នកទស្សនា បូករួមទាំងច្រកខាងលើចំនួនពីរទៀត។ នៅពេលពិនិត្យរួចនឹងមានបិទស្ទីកគ័រចំណាំផងដែរ។

ពាក់ព័ន្ធនឹងបញ្ហា COVID 19 គឺនៅច្រកចូលអ្នកសារព័ត៌មាននឹងមានពិនិត្យសុខភាព ហើយក្រោយការពិនិត្យនឹងមានបិទស្ទីកគ័រលើកាតដើម្បីចំណាំ។ សម្រាប់ច្រកទស្សនិកជនដូចគ្នា គឺមានកន្លែងពិនិត្យចំនួនពីរ និងមានស្ទីកគ័របិទលើក្រចកដៃផងដែរ ប្រសិនបើអ្នកណាមិនមាន យើងនឹងអញ្ជើញពួកគាត់ទៅឆែកសិន។
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៣ ក្នុងពូល G ចាញ់ម្តង នឹងឈ្នះម្តង ស្របពេលដែលក្រុមរបស់វៀតណាម ស្ថិតនៅបាតតារាង ស្មើម្តង នឹងចាញ់ម្តង ក្នុងចំណោម ២ប្រកួតកន្លងមក៕