ភ្នំពេញ៖ របាយការណ៍ដែលខាងអង្គភាពយើងទទួលបាន ឲ្យដឹងថា ស្រីស្រស់ដែលលោតសម្លាប់ខ្លួន មានឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហាញវីដេអូមួយចំនួនពាក់ព័ន្ធលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប មុនពេលដែលនាងបានសម្រេចចិត្ត លោតសម្លាប់ខ្លួន ។
ករណីលោតពីលើអគារខុនដូមួយកន្លែង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានកើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ស្នេហាដែលផ្អែមល្ហែម វាបានក្លាយទៅជារឿងល្វីងជូរចត់ ក្រោយបង្ខំឲ្យស្រីស្រស់ខាងលើ យកកូនចេញ ដែលកំពុងពរក្នុងពោះ ៧ខែទៅហើយនោះ ។
ក្នុងវីដេអូឃ្លិបរបស់ ឃុន ស្រីស្រស់ ប្រើគណនីហ្វេសប៊ុកឈ្មោះ «sri nika »បានសរសេរកាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៩ ថា «តាំងពីលោកឧកញ៉ាលាងឃុនឲ្យខ្ញុំយកកូនចេញ 7 ខែមកខ្ញុំមានជំងឺជាប់ខ្លួនរហូតសុំលោកមកជួយដោះស្រាយផងកុំដោះស្រាយម្ដងពីរបីម៉ឺន សុំបងប្អូនជួយស៊ែរផង» ។
នៅថ្ងៃទី៩ មីនា ឆ្នាំ២០២០ នាងបានសរសេរដោយភ្ជាប់រូបលោកឧកញ៉ា លាង ឃុន បន្តថា«នាងខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាមួយសុំឆ្លើយនឹងសំណួរខ្ញុំនៅបានអត់តើអ្នកទាំងអស់គ្នាមានដែលបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ជាទីបំផុតអត់ដូចជាខ្ញុំនៅពេលមនុស្ប្រុសពេលត្រូវការសប្បាយលែងចង់ខ្វល់ពីអីលគិតចង់តែឲ្យខ្លួនឯងសប្បាយបើពាក្យ លួងលោងគ្រប់យ៉ាងតែចុងក្រោយពេលដែលយើងធ្វើតាមហើយទុកយើងដូចជាសំរាម បើសិនជាបងមិនមកមានកូនជាមួយនឹងខ្ញុំទេខ្ញុំក៏មិនមានរឿងអី. សុំបងប្អូនជួយស៊ែរផង???» ។
នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ វិញនាងក៏បានចេញវីដេអូឃ្លិប នឹងបង្ហាញនូវខេមសិន ថា«ខ្ញុំមិននឹកស្មានថាបានមកជួបមនុស្សដូចបងចឹងសោះបងអើយប្រពន្ធតេមកខ្ញុំទៀតទោះជាខលមកអង្វរយ៉ាងណាក៏ខ្ញុំមិនសុខចិត្តដោយសារតែខ្ញុំបាត់បង់កូនមួយហើយខ្ញុំសុំសួរបងមួយបងមានដែលគិតឃើញដល់ពេលដែលខ្ញុំពោះធំទេនិយាយទៅពិបាកដែរពួកជនជាតិវៀតណាមពិបាកទុកចិត្តណាស់ ??ឥឡូវគេមានលុយទៀតគេចង់ធ្វើអីក៏បានដែរ។យើងមិនឈ្នះគេទេ សុំ បងប្អូនជួយស៊ែរផង???@tvtb» ។
មុនសម្លាប់ខ្លួនពោលគឺនៅយប់មិញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា«លោកឧកញ៉ាលាងឃុនខ្ញុំសុំផ្ដាំផ្ញើទៅលោកលោកក៏មានកូនប្រុសបើពេលនោះលោកសុខចិត្តទុកឲ្យខ្ញុំទុកកូន 7 ខែហ្នឹងជីវិតខ្ញុំអត់ដល់ថ្នាក់ហ្នឹងប្រយ័ត្នប្រយ័ត្នកាំពារនឹងធ្លាឯងទៅវាលាងឃុនព្រោះអីលុយលាងឃុនឥឡូវច្រើនណាស់មិនអាចធ្លាក់ងាយទេប្រយ័ត្នតើថ្ងៃណាមួយឡានបុកញ័របាត់ទៅណាគ្រាន់តែប្រាប់លោកឧកញ៉ាលាងឃុនខ្ញុំសុំផ្ដាំផ្ញើទៅលោកលោកក៏មានកូនប្រុសបើពេលនោះលោកសុខចិត្តទុកឲ្យខ្ញុំទុកកូន 7 ខែហ្នឹងជីវិតខ្ញុំអត់ដល់ថ្នាក់ហ្នឹងប្រយ័ត្នប្រយ័ត្នកម្មពារនឹងធ្លាក់ទៅលើលោកឯងទៅវាលាងឃុនព្រោះអីលុយលាងឃុនឥឡូវច្រើនណាស់មិនអាចធ្លាក់ងាយទេប្រយ័ត្នតើថ្ងៃណាមួយ. ឡានបុកញ័របាត់ទៅណាគ្រាន់តែប្រាប់ សុំបងប្អូនជួយស៊ែរផង???» ។
ក្នុងថ្ងៃដដែលនាងបានសរសេរថា «ឯណាពាក្យថាស្រលាញ់??????» ។ ការសរសេរពាក្យនេះបានភ្ជាប់រូបលោក លាង ឃុន និង វីដេអូនាងពរពោះ ។ ក្រោយមកទៀត ពោលគឺមុនសម្លាប់ខ្លួននាងបានសរសេរថា «កូនម៉ាក់កូនចិត្តឃើញពន្លឺថ្ងៃហើយហេតុអ្វីក៏មានអាចង្រៃមកបំផ្លាញយើងពីរនាក់???❤️❤️❤️❤️❤️❤️❤️❤️❤️❤️» ។
ទោះបីជាយ៉ាងនេះក្តីរឿងរ៉ាវពិតប្រាកដ យើងកំពុងរងចាំសមត្ថកិច្ច ដោះស្រាយ ៕
ទស្សនាវីដេអូឃ្លិបនាងបានចោទប្រកាន់ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=kET4qTIYOlc&feature=youtu.be



















