អ្ន​ក​ដំណើ​រនិ​​​ង​​​បុ​​​គ្គ​​​លិ​​​កប​ម្រើ​កា​រ​ងា​រ​លើ​នាវា​ទាំ​ង​៦​៤​នា​ក់​ត្រូវ​បា​ន​ក្រុ​ម​គ្រូ​ពេ​ទ្យ​យ​ក​សំ​ណាក​ម​ក​ធ្វើ​តេ​ស្ត​នៅ​វិ​ទ្យា​ស្ថា​ន​ប៉ា​ស្ទ័រ​ក​ម្ពុ​ជា​ក្រោ​យ​រក​ឃើ​ញ​ស្រ្តី​អ​ង់​គ្លេ​សម្នា​ក់​ផ្ទុ​ក​កូ​វី​ដ​១​​៩​

0

​ភ្នំ​ពេ​ញ៖បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ក្រុមវេជ្ជបណ្ឌិតជំនាញនៃក្រសួងសុខាភិបាលកម្ពជា​ នៅព្រឹកថ្ងៃទី១១ខែមីនានេះបានចុះយកវត្ថុសំណាករបស់អ្នកដំណើរ និងបុគ្គលិកបម្រើ​ការងារ​ចំនួន​៦៤នាក់នៅលើនាវាមកពិនិត្យ និងបញ្ជូនទៅ​ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

នាវាទេសចរណ៍នេះ បានមកសំចត នៅកំពង់ផែទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយអ្នកដំណើរ និងបុគ្គលិកទាំង៦៤នាក់ ពុំត្រូវបានអនុញ្ញាតឱ្យឡើងគោកទេ ដោយត្រូវពិនិត្យតាមដាន១៤ថ្ងៃសិន បន្ទាប់ពីស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំម្នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩។
រដ្ឋបាលខេត្តកំពង់ចាម​ ប្រាប់ពលរដ្ឋ​កុំអោយភិតភ័យ​ចំពោះការរកឃើញ​ខូវិដ​ ១៩​ ករណីទីបី​លេីនាវាទេសចរណ៍ដែលចូលចតនៅខេត្តកំពង់ចាម៕