ស្លាប់ ៦នាក់ និងរបួស​ ២០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ​ថ្ងៃទី​៩ មីនា​

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ ៦​នាក់​(​ស្រី​ម្នាក់​)​ បាន​ស្លាប់ក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ នៅ​ទូទាំងប្រទេស​ថ្ងៃទី​៩ មីនា ឆ្នាំ​២០២០ និង​​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់ ២០នាក់​(​ស្រី៣នាក់​) និង​របួសស្រាល១៧នាក់​(​ស្រី៣នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ ផ្លូវគោក​ទូទាំងប្រទេសបាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន២៦នាក់ នៅ​ថ្ងៃទី​៩ មីនា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៤លើក ៕