ថ្ងៃ៩ មីនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ១១ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ១៣​នាក់

0

ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ១៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន ១១​ករណី​ ទូទាំងប្រទេស​នៅ​ថ្ងៃទី​៩ ខែមីនា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ១៣​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ៧នាក់ និង​ប្រើប្រាស់ ៦នាក់ ។​

វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៩ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ៧,៤២ក្រាម និង២កញ្ចប់តូច។

លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,១១ក្រាម។

២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៨៨ក្រាម។

៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៤៣ក្រាម។

៥ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់។

៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច៕