ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់ក្រុមគ្រូពេទ្យ ដែលជាអ្នករង់ចាំលើកទទួលទូរសព្ទពីការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំងឺកូវីដ១៩ត្រូវធ្វើការ២៤ម៉ោង លើក២៤ ហើយកុំរុញដាក់គ្នាឲ្យសោះត្រូវមានទំនួលខុសត្រូវនិងសមត្ថភាពខ្ពស់។
ថ្លែងក្នុងពិធីប្រគល់សញ្ញា បត្រដល់និស្សិត នៃសាក លវិទ្យាល័យវ៉ានដានាព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថា«គ្រូពេទ្យអ្នក លើកទូរសព្ទ(១១៥)ពាក់ព័ន្ធជំងឺកូវីដ១៩ ត្រូវធ្វើការ២៤ម៉ោង២៤ម៉ោង ហើយកុំរុញដាក់ អ្នកនេះអ្នកនោះ ពោលគឺត្រូវតាមដាននិងរកទីតាំ ងដែលអ្នករាយការណ៍នោះឲ្យបានច្បាស់លាស់»។ខ្ញុំស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចាត់តាំងមនុស្សដែលមានសមត្ថភាពក្នុងការកាន់ទូរសព្ទលេខ១១៥ប្រចាំការ។ ខ្ញុំឃើញគេបង្ហោះលើហ្វេសប៊ុកថា គេបានហៅទៅកន្លែងមួយ ហើយកន្លែងប្រាប់ថាទៅទាក់ទងទៅកន្លែងនោះ ហើយក ន្លែងនោះថាទៅទាក់ទងទៅកន្លែងនោះ ហើយឆ្លើយដាក់គ្នា ។សុំពង្រឹងសមត្ថភាព ជាបន្ទាន់ចំពោះអ្នកប្រចាំ កុំឲ្យគេតេមកមិនលើកហើយរុញដាក់ទៅនេះ ទៅនោះ»។
សម្តេចបានបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩គឺជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុបានព្យាបាលឲ្យជា ហើយត្រឡប់ទៅផ្ទះវិញ ។ ទី២ករណីជនជាតិជប៉ុន ដែលមិនដឹងឆ្លងពីប្រទេសណានោះទេ។ និងទី៣ជនជាតិខ្មែរនៅខេត្តនៅសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន៕