ភ្នំពេញ៖ យោងតាមផេក CAM Auto Repair យានដ្ឋាន ខេម បានប្រកាសឲ្យដឹងថា តារាចម្រៀងទិត្យ វិច្ឆិកា បានជំពាក់លុយចូលខ្ទង់ពាន់ដុល្លារអាម៉េរិក ដោយមិនព្រមទូទាត់ ក្រោយសន្យា ជាច្រើនដង។
ផេកខាងលើ បានសរសេរនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឲ្យដឹងថា សូម លោកទិត្យវិច្ឆិកា ជំពាក់លុយធ្វើឡានលើកទី១ $ 820 ( 22/02/2016)លើកទី២ $ 206 ( 04/03/2016) លើកទី៣ $ 120 ( 21/03/2016) សរុប $1,146 ។មកទូទាត់ថ្លៃជួសជុលដែលជំពាក់ ហើយបានសន្យាច្រើនដង មិនព្រមសងរហូត ដល់ពេលនេះ។
ទោះបីជាយ៉ាងណា នៅព្រឹកនេះយើងមិនទាន់អាចសុំការបកស្រាយពីលោក ទិត្យ វិច្ឆិកា បាននៅឡើយនៅព្រឹកនេះ៕