អ្នកច្បា​ប់​ប្រា​ប់​ថា​កា​រ​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អុ​ច​អា​លឲ្យមានភាពចលាចលក្នុងសង្គមជាបទល្មើស

0

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបកស្រាយថាការបង្ហាញនូវក្តីបារម្ភនិងផ្សព្វផ្សាយនូវព័ត៌មានពិតអំពីករណី Covid-19 ក្នុងគោលដៅអប់រំ បង្ការ និងទប់ស្កាត់នូវជម្ងឺឆ្លងនេះ គឺជាការអនុវត្តសិទ្ធិ តែការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំភិតបំភ័យ និងអុចអាលឲ្យមានភាពចលាចលក្នុងសង្គម ក្នុងចេតនាទុច្ចរិត គឺជាបទល្មើសដែលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអំពាវនាវបន្ថែមថា”សូមបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គម មានការប្រុងប្រយ័ត្ន កុំឱ្យធ្លាក់ខ្លួនជាឧបករណ៍របស់ក្រុមជនទុច្ចរិតទាំងអស់នោះឱ្យសោះ ដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ”៕