ភ្នំពេញ៖ លោកយក់ ប៊ុនណា រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការកែទម្រង់មុខងារសាធារណៈ បានអះអាងថាពេលនេះគ្មានមន្រ្តីខ្មោចនៅតាមក្រសួងស្ថាប័នរដ្ឋទៀតឡើយពោលគឺលែងមានមន្រ្តីដែលមានតែឈ្មោះហើយអត់ទៅធ្វើការចាំតែបើកប្រាក់នោះលែងមានទៀតហើយ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងមុខងារសាធារណៈ»នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ លោកយក់ ប៊ុនណា បានថ្លែងថា” បច្ចុប្បន្នសម្រាប់តាមក្រសួងស្ថាប័ន មួយៗ គឺមិនមានអ្នកដែលមានតែឈ្មោះ តែអត់មកធ្វើការ(មន្រ្តីខ្មោច)នោះហើយមកបើកលុយពេញៗនោះ គឺមិនមានឡើយដោយនៅក្នុងក្របខណ្ឌនីមួយៗគឺសុទ្ធតែមានមន្រ្តីមកធ្វើការពិតប្រាកដ”។
លោកយក់ ប៊ុនណា រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការកែទម្រង់មុខងារសាធារណៈ បានអះអាងថាប្រាក់ខែមន្រ្តីរាជការបច្ចុប្បន្នឡើងរហូតទៅដល់ជាង១លានរៀលដែលចំនួនេះគឺពិតជាសមស្រប ជាមួយកំណើននៃសេដ្ឋកិច្ចជាតិពិតប្រាក។
សម្រាប់ប្រាក់បៀវត្ស អប្បរមា របស់មន្រ្តីរាជការ កាលពីឆ្នាំ២០១៣ បានតែ៣០ម៉ឺនរៀល តែប៉ុណ្ណោះ តែបច្ចុប្បន្ននេះមន្រ្តីរាជការ បានឡើងប្រាក់បៀរវត្សអប្បរមា បានរហូតទៅ១លានជាង។
សម្រាប់ការដំឡើង ប្រាក់បំណាច់មុខងារ របស់មន្រ្តីរាជការសម្រាប់ឆ្នាំ២០២០លោកបញ្ជាក់ថាគ្រោងធ្វើឡើង នៅក្នុងខែមេសាខាងមុខនេះ ។ចំណែកប្រាក់ឧបត្ថម្ភ ដល់មន្រ្តីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅតែរក្សាដដែល៕