Home សង្គម សូមជ្រាប!អ្នកនាំពាក្យរាជរដ្ឋាភិបាលមិនបាននិយាយថា”ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”នោះទេ

សូមជ្រាប!អ្នកនាំពាក្យរាជរដ្ឋាភិបាលមិនបាននិយាយថា”ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”នោះទេ

0

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១០មីនានេះបានចេញមុខច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។

អ្នកនាំពាក្យរាជរដ្ឋាភិបាលររូបនេះបញ្ជាក់ថា“ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩” តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ”។

លោក ផៃ ស៊ីផាន សរសេរលើហេ្វសប៊ុកក្នុងន័យដើមថា”ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩” តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ”៕

Previous articleវៀ​តណា​ម​ដា​ក់​គ្រូ​ពេ​ទ្យ​ជំ​នាញ​រ​ប​ស់​ខ្មែ​រ​ឲ្យ​នៅ​ដា​ច់​ដោ​យ​ឡែ​ក​
Next articleអ្នកច្បា​ប់​ប្រា​ប់​ថា​កា​រ​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អុ​ច​អា​លឲ្យមានភាពចលាចលក្នុងសង្គមជាបទល្មើស