ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ ឡានសារ៉ែន ដើម្បីដឹកវត្ថុធាតុដើម ដែលនាវាចិនដឹកមកឲ្យកម្ពុជានោះ ចូលទៅកាន់រោងចក្រផ្ទាល់តែម្ដង ដើម្បពន្លឿនការផលិត និងទប់ស្កាត់ការបិទរោងចក្រ ។
សូមរំលឹកថា នាវា SITC Fujian របស់ប្រទេសចិន ដែលដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ មីនា ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១០ មីនានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ប្រទេសចិនដើរតួនាទីសំខាន់ ខ្លាំងណាស់សម្រាប់ សេដ្ឋកិច្ចពិភពលោក ខណៈដែលកម្ពុជាក៏ត្រូវការវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់វិស័យកាត់ដេរ ៕