Home សង្គម រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាពី ៨០០-២០០០លានដុល្លារ ក្នុងករណីកម្ពុជាជួបវិបត្តិកូវីដ១៩ រយៈពេលវែង

រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាពី ៨០០-២០០០លានដុល្លារ ក្នុងករណីកម្ពុជាជួបវិបត្តិកូវីដ១៩ រយៈពេលវែង

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាបម្រុងទុកពី៨០០ ទៅ២០០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហា ក្នុងករណីដែលកម្ពុជា រីករាលដាលជំងឺកូវីដ១៩ខ្លាំង ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១០ មីនានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងជាថ្មីថា មិនខ្វល់ពីការបាត់បង់ និងមិនសុំត្រឡប់មកវិញនូវ EBA ២០% នោះឡើយ ព្រោះកម្ពុជាមិនអាចយក អធិបតេយ្យភាពជាតិទៅដោះដូរជំនួយ ឬសុំការអនុគ្រោះណាមួយឡើយ ៕

 

Previous articleសម្ដេចតេជោ ឲ្យប្រើឡានសារ៉ែន ដឹកវត្ថុធាតុដើម ដើម្បីពន្លឿនការផលិត និងទប់ស្កាត់ការបិទរោងចក្រ
Next articleក្លឹប​ទាំ​ងអ​ស់​នៅ​លី​ក​កំ​ពូ​ល​អ​ង់​គ្លេ​ស​ត្រូវ​បា​ន​ប្រា​ប់​ថា​ឲ្យ​ត្រៀ​ម​ការ​ប្រ​កួ​ត​បិ​ទ​ទ្វា​រ​ដូច​នឹ​ង​អ៊ី​តា​លី​ដែ​រ​