ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់នៅព្រឹកថ្ងៃទី១០ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចមិនលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋទិញទំនិញស្ដុកទុក ក្នុងបរិបទដែលពិភពលោក កំពុងព្រួយបារម្ភពីការ រីករាលដាលនៃមេរោគកូរ៉ូណាឡើយ តែលើកទឹកចិត្តឲ្យសម្ងំក្នុងផ្ទះ បរិភោគទំនិញដែលបានទិញរួចហើយឲ្យអស់ កុំចេញក្រៅ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ ។
ទាក់ទិននិងបញ្ហានៃ ការរីករាលដាលកូវីដ១៩នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទជាសំណួរថា បើមិនទុកចិត្តគ្រូពេទ្យកម្ពុជា តើទៅទីណា? ក្នុងនោះសម្ដេចក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងគ្រូពេទ្យត្រូវមានកិច្ចសហការ ជាមួយគ្នាដោយគ្មានការរើសអើង និន្នាការនយោបាយឡើយ ដើម្បីពិនិត្យនិងព្យាបាល ៕