ភ្នំពេញ៖ក្នុងដំណាក់កាលផ្ទុះឡើងនូវជំងឺកូវីដ១១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រើប្រាស់ក្រមាបង់ករដើម្បីកាពារខ្លួនព្រោះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងសម្អាត ជាពិសេសក៏បានជួយលើកស្ទួយស្នាដៃនិងលើកតម្លៃក្រមាខ្មែរផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០នាព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២០សម្តេចបញ្ជាក់ថា៖«នេះជាប្រភេទក្រវ៉ាត់កថ្មីជំនាន់កូរ៉ូណា! ថ្ងៃនេះមានក្រមា! កុំអ្នកលក់ម៉ាស់ឡើងថ្លៃ ហើយស្អែកនេះខ្ញុំទៅជួបនិស្សិតបង់កក្រមាទៅទៀត មើលតើទាស់ខុសអី? ម៉ាស់គេប្រើតែ៣ម៉ោងប៉ុណ្ណោះគេបោះចោល។ ដូច្នេះយើងបែរមកដាក់ក្រមាតាមខ្លួនវាស្រួលជាង»។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ ប្រជាពលរដ្ឋឲ្យបែរមកនាំគ្នាប្រើក្រមាដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ជាងកាប្រើប្រាស់ម៉ាស់ ហើយធ្វើឲ្យម៉ាស់ឡើងថ្លៃ៕