Home សង្គម សម្តេចហ៊ុន សែន ស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ លើកលែងការប្រាក់ដល់កម្មករ

សម្តេចហ៊ុន សែន ស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ លើកលែងការប្រាក់ដល់កម្មករ

0

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុងនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនានេះ សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ការពន្យាការសងប្រាក់ ក៏ត្រូវតែធ្វើ ហើយការលើកលែងការប្រាក់ដល់កម្មករ ក៏ត្រូវតែធ្វើឡើងជាមួយគ្នានេះផងដែរ។

ក្រៅពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់ឱ្យបុរី និងផ្ទះល្វែងនានាធ្វើការពន្យាការសងប្រាក់ដល់កម្មករ កម្មការិនី នៅក្នុងពេលពួកគេកំពុងត្រូវបានព្យួរការងារធ្វើ ដោយសារតែខ្វះវត្ថុធាតុដើម៕

 

Previous articleMan United បន្តទំរ​ង់​លេង​ដ៏​ល្អ​ក្រោ​យ​ពេ​លម​ក​ដ​ល់​រ​ប​​ស់ B​r​u​n​o យ​​កឈ្នះ​ M​​​a​n​ ​C​i​t​y ​យ​ប់មិ​ញ​២​គ្រា​ប់​យ៉ា​ង​ក​ក់ក្តៅ​
Next articleតើ​អ្វី​ជា​ក្រ​វាត់​ក​​ជំ​នា​ន់ថ្មី​រ​ប​ស់​ស​ម្ដេ​ច​នា​យ​ករ​ដ្ឋ​ម​ន្រ្តី​ ​ហើ​​​យវា​មា​ន​ផ​ល​ប្រ​យោជ​ន៍​អ្វី​ខ្លះ​?​