ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ ( ស្រី ម្នាក់) បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅទូទាំងប្រទេស ថ្ងៃទី៧ មីនា ឆ្នាំ២០២០ និង បង្កឲ្យមានមនុស្ស របួសធ្ងន់ ៧នាក់ ( ស្រី ម្នាក់ ) និង របួសស្រាល ៩នាក់ ( ស្រី ម្នាក់ ) ។
ទិន្នន័យគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេសបានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យ មានមនុស្សស្លាប់ និង របួសសរុបចំនួន២០នាក់ នៅថ្ងៃទី៧ មីនា គឺកើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិចចំនួន ១០លើក ៕